Cct850x100 1
1800px x h300px kh

រកឃើញវិជ្ជមានកូវីដចំនួន៦៥នាក់នៅខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ការតស្តកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ 

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៦កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៦៥នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ២៤៦នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើន ដែលភាគច្រើនជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់។

យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ២៤៦នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ 


Khcct banner

អត្ថបទទាក់ទង