Cct850x100 1
1800px x h300px kh

សៀមរាបប្រកាសរកឃើញវិជ្ជមានកូវីដចំនួន១២០នាក់គិតត្រឹមថ្ងៃទី ១៦ កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការតេស្តកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប។
 រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប 

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៦ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន១២០នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ៤៩នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើនដូចជាផ្សារ ឆ្លងតាមរយៈការធ្វើដំណើរ ឆ្លងពីអ្នកជំងឺផ្ទាល់ និងមានករណីខ្លះគ្រាន់តែជាការសង្ស័យតែគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។

យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ៤៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨៣១នាក់ បានព្យាបាលជាសះស្បើយចំនួន១១០៩នាក់ ស្លាប់២៦នាក់ និង១៦៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕ 

ពាក្យទាក់ទង: សៀមរាប កូវីដ១៩
Khcct banner

អត្ថបទទាក់ទង