Yearendyearend1140x150
Img 0571

កម្មករកន្លះលាននាក់បានរងផលប៉ះពាល់ដោយCovid-19នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International 

វៀតណាម៖ កម្មករជិត ៥០០.០០០ នាក់ បានបាត់បង់ការងារ ឈប់ធ្វើការបណ្តោះអាសន្ន និងបិទចាប់តាំងពីចុងខែមេសា ដោយសាររលកទី៤ នៃ Covid-19 វាយលុកប្រទេសវៀតណាម។នេះបើយោងតាមសារព័ត៌មាន VN Express International ។

លោក Nguyen Dinh Khang ប្រធានសហព័ន្ធការងារវៀតណាមបាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកជិត ៩.៥០០ នាក់ នៅ ៣៥ ទីក្រុងនិងខេត្តបានឆ្លងCovid-19 ដែលស្មើនឹងជាង ៣១ ភាគរយនៃការឆ្លងសរុប។

លោកបានបន្ថែមថា កម្មករប្រហែល ៦ ម៉ឺននាក់ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ Covid-19 ហើយសហព័ន្ធបានផ្តល់ជំនួយបន្ទាន់ដែលមានតម្លៃ ១១៣ ពាន់លានដុង (៤,៩ លានដុល្លារ) ដល់និយោជិកជាង ១៩៣.០០០ នាក់។ សហព័ន្ធនេះបានលើកទឹកចិត្តសហគ្រាសដើម្បីទិញវ៉ាក់សាំង Covid-19 សម្រាប់កម្មកររបស់ពួកគេ។

ដោយព្យាករណ៍ថា ចំនួនកម្មករដែលរងផលប៉ះពាល់នឹងកើនឡើងលោក Khang បាននិយាយថា វិស័យនិងតំបន់នានា គួរតែពន្លឿនការអនុវត្តកញ្ចប់ជំនួយ ដែលឧបត្ថម្ភដោយរដ្ឋដែលមានទឹកប្រាក់ ២៦ ទ្រីលានដុង។

យោងតាមស្ថិតិពីសហព័ន្ធការងារទីក្រុងហូជីមិញគិតត្រឹមថ្ងៃទី ៧ ខែកក្កដាមានកម្មករជាង ១.៨០០ នាក់នៅក្នុងទីក្រុងបានឆ្លង Covid-19 ។ ក្រុមហ៊ុនផលិតស្បែកជើង Pouyuen ដែលជានិយោជកធំជាងគេនៅក្នុងទីក្រុងមានកម្មករចំនួន ៥៦.០០០ នាក់ត្រូវបញ្ឈប់ប្រតិបត្តិការរយៈពេល ១០ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារ។

ក្រុមហ៊ុនផលិតស្បែកជើងមួយផ្សេងទៀតឈ្មោះ Pouchen Vietnam ដែលមានទីតាំងនៅដុងណៃបានអនុញ្ញាតឱ្យកម្មករជិត ១៧.០០០ នាក់ឈប់ធ្វើការអស់រយៈពេល ១៤ ថ្ងៃ។

នៅចុងខែឧសភា ភាគខាងជើងនៃខេត្ត Bac Giang បានបិទសួនឧស្សាហកម្មចំនួន ៤ ដែលប៉ះពាល់ដល់បុគ្គលិកជិត ១៤ ម៉ឺននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង