Yearendyearend1140x150

អន្តោប្រវេសន៍ចិន៖ជនបរទេសដែលមានការចាំបាច់ចូលប្រទេសចិនអាចសុំធ្វើទិដ្ឋាការថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖រដ្ឋបាលជាតិអន្តោប្រវេសន៍ប្រទេសចិន បានប្រកាសថា ជនបរទេសដែលចូលទៅបំពេញការងារនិង កតព្វកិច្ចផ្សេងៗក្នុងទឹកដីប្រទេសចិន ត្រូវតែបំពេញបែបបទ និង ទិដ្ឋាការថ្មី។

រដ្ឋបាលអន្តោប្រវេសន៍ប្រទេសចិន កាលពីថ្ងៃ៣០ មីនាបានថ្លែងថា ជនបរទេសទាំងអស់ដែលមានតួនាទីចាំបាច់ត្រូវចូលបំពេញការងារ និងសហប្រតិបត្តិការផ្សេងៗក្នុងប្រទេសចិន ក្នុងការផ្លាស់ប្តូរខាង សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត បច្ចេកទេស ការបង្ការទប់ទល់ នឹងជំងឺឆ្លងឬការចូលរួម សកម្មភាពមនុស្សធម៌ជាបន្ទាន់ដោយមិនអាចខានបាន ដាច់ខាតត្រូវតែបំពេញទិដ្ឋាការថ្មី។ ហើយការបំពេញបែបទ និងទិដ្ឋាការថ្មីនេះផងដែរ ត្រូវធ្វើឡើងក្នុងស្ថានកុងស៊ុនចិនប្រចាំនៅបរទេស។

លោក LiuHaitaoប្រធាននាយកដ្ឋាន ត្រួត ពិនិត្យនិងគ្រប់គ្រងព្រំដែននៃរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានបន្តថា ដើម្បីបង្ការចំពោះហានិភ័យនៃជំងឺឆ្លងពីបរទេសមកកាន់ប្រទេសចិន ដោយមានប្រសិទ្ធិភាព ក្រសួងការបរទេសចិន រួមជាមួយរដ្ឋបាលជាតិអន្តោប្រវេសន៍ចិន បានចាត់នូវវិធានការរិតត្បិត ចំពោះជនបរទេសទាំងអស់ដែលចង់ចូលក្នុងទឹកដីប្រទេសចិន ដោយការអនុវត្តនៅវិការធានការនេះគឺត្រូវធ្វើឡើងបណ្តោះអាសន្ន និងចាំបាច់បំផុត។នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អន្តោប្រវេសន៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង