Yearendyearend1140x150

លោកស្រី តោ សារិ ក្លាយជាកម្មករ«ជាជ័រសំបក»អេតចាយក្រោយរោងចក្របិទទ្វារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី តោ សារិ ក្លាយជាកម្មករ«ជាជ័រសំបក»អេតចាយ ក្រោយរោងចក្របិទទ្វារ

រូបភាព៖ សហការីស៊ីស៊ីថាមស៍

ភ្នំពេញ៖ការងាររើសអេតចាយ ឬការប្រមូលទិញអេតចាយលក់ គឺជាការងារមួយដែលពលរដ្ឋខ្មែរមួយចំនួនធំមើលរំលង ហើយខ្លះទៀតមិនសូវឱ្យតម្លៃ។ប៉ុន្តែបច្ចុប្បន្នការងារនេះ បានជួយសម្រួលដល់ ពលរដ្ឋខ្មែរមួយចំនួនដែលមានជីវភាពខ្វះខាត អ្នកមិនមានមុខរបរច្បាស់លាស់ និងខ្លះទៀតគ្មានជម្រើសដោយសារការជំពាក់បំណុលធនាគារ។

លោកស្រី តោ សារិ អាយុ៣៨ ឆ្នាំ មានដើមកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ជាអតីតកម្មករិនីរោងចក្រមួយរូបក្នុងខេត្តកណ្តាល។លោកស្រីមានកូនស្រីចំនួន២នាក់ ហើយសព្វថ្ងៃលោកស្រី និងកូនស្រីពៅ បានចាប់យកមុខរបរជាកម្មក«ជាជ័រសំបក»អេតចាយ នៅក្បែរទីលានចាក់សំរាមជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយជីវភាព និង សន្សុំថវិកាដោះបំណុលធនាគារ។មូលហេតុនាំឱ្យលោកស្រីធ្លាក់ខ្លួនក្លាយជាកម្មករ«ជាជ័រសំបក»អេតចាយ ដោយសាររោងចក្ររបស់លោកស្រីបិទទ្វាអត់ការងារធ្វើ។

នៅជុំវិញខ្លួនព័ទ្ធដោយសំបកអេតចាយ លោកស្រី តោ សារិ និងកូនស្រីពៅ កំពុងមមាញឹករៀបចំសំបកកំប៉ុងទឹកក្រូច ស្រាបៀរ និងដបទឹកសុទ្ធ ដាក់ក្នុងការុងដើម្បីយកទៅលក់។អតីតកម្មការិនីរូបនេះ ត្អូញត្អែរពីជីវភាពប្រចាំថ្ងៃរបស់ខ្លួនដែលធ្លាក់ដុនដាបកាន់តែខ្លាំង ក្រោយរោងចក្រជាបន្តបន្ទាប់ត្រូវបានបិទទ្វារដោយសារវិបត្តិកូវីដ-១៩។

ថ្វីដ្បិតតែលោកស្រី តោ សារិ ជាកម្មករ«ជាជ័រសំបក»អេតចាយក៏ពិតមែន តែលោកស្រីនៅតែចិញ្ចឹមចិត្តស្វែងរកការងារផ្សេងៗធ្វើនៅក្នុងរោងចក្រជិត-ឆ្ងាយនានា។តែគួរសោកស្តាយ ការព្យាយាមរបស់កម្មការិនីរូបនេះ មិនបានផលឡើយ ព្រោះមិនមានមេការូបណាហៅគាត់ឲ្យចូលធ្វើការនោះទេ។ដូច្នេះលោកស្រីមានតែបន្តធ្វើការងារជាកម្មករ«ជាជ័រសំបក»អេតចាយទាំងស្វាមីរបស់លោកស្រីមិនពេញចិត្ត។

ស្វាមីរបស់លោកស្រី តោ សារិ មានមុខរបរជាអ្នករត់កងបីនៅក្នុងរាជធានីភ្នំពេញ។ស្វាមីរបស់លោកស្រីមិនពេញចិត្តនឹងជាកម្មករ«ជាជ័រសំបក»អេតចាយទេដោយគិតថាជាការងារមិនល្អ។តែទោះជាយ៉ាងណា លោកស្រី តោ សារិ នៅតែបន្តដោយគិតថា គ្រាន់បើជាជាងលើកដៃទៅសុំទានគេ ឬទៅលួចប្លន់ទ្រព្យសម្បិត្តអ្នកដទៃ។

បច្ចុប្បន្នរបរ«ជាជ័រសំបក»អេតចាយលោកស្រី តោ សារិ ទទួលបានចំណូលពី២០០០០រៀល ទៅ ៣០០០០រៀលក្នុងមួយថ្ងៃអាចដោះស្រាយជីវភាពប្រចាំថ្ងៃ និងសន្សុំទុកដោះបំណុលខ្លះ។កន្លងទៅលោកស្រីធ្លាប់ទទួលបានសេវាគាំពារសង្គម និង ប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាភិបាលចំនួន៣០ម៉ឺនរៀលម្តងដែរ តែមកដល់ពេលបច្ចុប្បន្ននេះលោកស្រីមិនបានទទួលបន្តទៀតនោះទេ៕

រូបភាព៖ សហការីស៊ីស៊ីថាមស៍


រូបភាព៖ សហការីស៊ីស៊ីថាមស៍
រូបភាព៖ សហការីស៊ីស៊ីថាមស៍
រូបភាព៖ សហការីស៊ីស៊ីថាមស៍


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង