Cct850x100 1
1800px x h300px kh

ក្រុមហ៊ុនចិនបង្កើតរោចក្រ«កៅស៊ូក្រាលថ្នល់»ក្រោមគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
រូបភាព៖ មិត្តភាពកម្ពុជា-ចិន 

កម្ពុជា៖ រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់(asphalt) បានលេចចេញ ក្រោមគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានសាងសង់រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ (asphalt) ដែលមានលក្ខណៈស្របតាមស្តង់ដាររោងចក្រ ដោយនឹងផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់(asphalt)កែច្នៃប្រភេទSBS សម្រាប់គម្រោងទាំងមូលដែលមានចំនួនសរុបប្រហែល 53,000 តោន។

គម្រោងនេះប្រើប្រាស់សម្ភារថ្មីៗយ៉ាងសកម្មនាំចូលបច្ចេកវិទ្យាថ្មីៗដល់ប្រទេសកម្ពុជា និងលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នេះបើតាមការចេញផ្សាយរបស់ផេកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី១២ កក្កដានេះ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទើបតែទទួលបានជោគជ័យផ្នែកសាកល្បងនៃស្រទាប់កណ្តាលកៅស៊ូក្រាលថ្នល់ដែលសុំាជាមួយកម្តៅក្តៅ ភ្លៀងធ្លាក់ខ្លាំង។ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គ្រោងនឹងចប់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

គម្រោងនេះ គឺជាគម្រោង BOT ដែលបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ និងចំណាយថវិកាជាង២ពាន់លានដុល្លារ៕

Khcct banner

អត្ថបទទាក់ទង