Yearendyearend1140x150

អឺរ៉ុបនឹងបញ្ជូនយោធាទៅបណ្តុះបណ្តាលកងទ័ពអាហ្វ្រិកដើម្បីប្រឆាំងនឹងកម្លាំងជ្រុលនិយម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបនឹងបញ្ជូនយោធាទៅបណ្តុះបណ្តាលកងទ័ពអាហ្វ្រិកដើម្បីប្រឆាំងនឹងកម្លាំងជ្រុលនិយម ប្រភពរូប៖  Pedfire

អឺរ៉ុប៖ ទីភ្ញាក់ងារសារព័ត៌មានស៊ីនហួរ,សហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ជូនបុគ្គលិកយោធាទៅកាន់ប្រទេសម៉ូហ្សំប៊ិក ដើម្បីបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាហ្វ្រិក ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងជ្រុលនិយម។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអឺរ៉ុបនៅថ្ងៃដដែល បានសម្រេចចិត្តជាផ្លូវការ ដើម្បីបញ្ជូនគ្រូបង្វឹកយោធាទៅប្រទេស Mozambique។ សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមសំណើរបស់រដ្ឋាភិបាល Mozambique បុគ្គលិកយោធាសហភាពអឺរ៉ុបនឹងបណ្តុះបណ្តាលនិងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធប្រទេសនេះ ក្នុងការការពារជនស៊ីវិលនិងការស្តារសន្តិសុខនៅភាគខាងជើងប្រទេសដោយមានវគ្គបណ្តុះបណ្តាលដំបូងត្រូវបានកំណត់នៅរយៈពេលពីរឆ្នាំ។

សហភាពអឺរ៉ុប មិនបានបញ្ជាក់ពីទំហំនៃបេសកកម្មបណ្តុះបណ្តាលយោធានោះទេ។ ហើយគេមិនទាន់ដឹងច្បាស់ទេថាតើប្រទេសណាដែលនឹងចូលរួមក្នុងប្រតិបត្តិការនេះ។ ប្រទេស Mozambique គឺជាប្រទេសអាណានិគមព័រទុយហ្កាល់ ហើយរដ្ឋាភិបាលព័រទុយហ្កាល់បានបញ្ជូនគ្រូបណ្តុះបណ្តាលយោធាទៅប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោក Josep Borelli អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខបាននិយាយថា បេសកកម្មបណ្តុះបណ្តាលអាចមានពី ២០០ ទៅ ៣០០ នាក់ សម្រាប់មនុស្សដែលត្រូវបានបញ្ជូនទៅប្រទេស Mozambique នៅដំណាច់ឆ្នាំនេះ។ សេចក្តីរាយការណ៍ថាភាគីព័រទុយហ្កាល់មានបំណងបញ្ជូនបុគ្គលិកពាក់កណ្តាល ហើយនឹងធ្វើជាមេបញ្ជាការបេសកកម្មបណ្តុះបណ្តាលនេះ។

ចាប់តាំងពីឆ្នាំ ២០១៧ មកពួកសកម្មប្រយុទ្ធជ្រុលនិយម បានធ្វើការវាយប្រហារជាញឹកញាប់នៅភាគខាងជើងប្រទេស Mozambique ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីប្រជុំជន Palma ក្នុងខេត្ត Delgadu កាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំនេះ។ ក្រុមអ៊ីស្លាមជ្រុលនិយមបានអះអាងថា នេះជាការវាយប្រហាររបស់ខ្លួន។

សហគមន៍អ៊ឺរ៉ុបនិយាយថា ការវាយប្រហារបានបង្កភាពចលាចលដោយមានប្រជាជនជាង ៧០០.០០០ នាក់បានផ្លាស់ទីលំនៅ ហើយមនុស្ស ១,៣ លាននាក់ត្រូវការជំនួយមនុស្សធម៌៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង