Yearendyearend1140x150

រកឃើញអ្នកចាក់វ៉ាក់សាំងទី៥លានលើកសិករម្នាក់អាយុ ៧០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។នេះបើយោងតាមការប្រកាសរបស់សម្តេច ហ៊ុន សែន។

យោងតាមសម្តេច លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ហើយសម្តេចសូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួន និងក្រុមគ្រួសារ។

ជាមួយគ្នានេះ សម្តេចសូមកោតសរសើរក្រុមគ្រូពេទ្យ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង