Yearendyearend1140x150

UN៖ម្នាក់ក្នុងចំណោមប្រជាជន១០នាក់នៅលើពិភពលោកនឹងខ្វះអាហារូបត្ថម្ភនៅឆ្នាំ២០២០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ UN News - the United Nations

UN៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, របាយការណ៍ស្ដីពី “ស្ថានភាពសន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភពិភពលោក” ចេញផ្សាយដោយអង្គការសហប្រជាជាតិនៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងញូវយ៉កនៅថ្ងៃទី ១២ បង្ហាញថា នៅឆ្នាំ ២០២០ ប្រហែលមួយភាគដប់នៃចំនួនប្រជាជនពិភពលោក នឹងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។ ក្នុងចំណោមនោះប្រជាជនចំនួន ៤១៨ លាននាក់ប្រឈមនឹងកង្វះស្បៀងអាហារនៅអាស៊ី និង ២៨២ លាននាក់នៅទ្វីបអាហ្វ្រិក។

របាយការណ៍ក៏បានបង្ហាញផងដែរថា នៅឆ្នាំ ២០២០ ប្រជាជនចំនួន ២,៤ ពាន់លាននាក់នៅទូទាំងពិភពលោក នឹងមិនមានលទ្ធភាពទទួលបានអាហារបំប៉នដែលជាការកើនឡើងជិត ៣២០ លាននាក់កាលពីឆ្នាំកន្លងទៅ។

របាយការណ៍បាននិយាយថា ដោយសារកត្តាដូចជា ការផ្លាស់ប្តូរអាកាសធាតុនិងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃកូវីដ១៩ ធ្វើឲ្យកម្រិតនៃភាពអត់ឃ្លានពិភពលោក បានកើនឡើងយ៉ាងខ្លាំងហើយកុមារ ១/៥ នៃពិភពលោកត្រូវបានក្រិន។ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយភាពអត់ឃ្លាននឹងកើនឡើងនៅឆ្នាំ ២០២០ច្រើនជាង ៥ឆ្នាំមុន និងកើន១៦១ លាននាក់ច្រើនជាងឆ្នាំ ២០១៩។

របាយការណ៍ថាការអភិវឌ្ឍសុខភាពរបស់កុមារក៏ត្រូវបានរងផលប៉ះពាល់ផងដែរ ដោយកុមារជាង ១៤៩ លាននាក់ ដែលមានអាយុក្រោម ៥ ឆ្នាំត្រូវបានរងផលប៉ះពាល់ដោយការក្រិន។ នៅឆ្នាំ ២០២០ ដោយសារការបិទសាលារៀនក្នុងកំឡុងពេលមានការរីករាលដាលនៃកូវីដ១៩ ប្រជាជន ៣៧០ លាននាក់នឹងអវត្តមានពីសាលា។ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា យុវជន ១៥០ លាននាក់ មិនបានទទួលអាហារថ្ងៃត្រង់នៅសាលា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង