Cct850x100 1
1800px x h300px kh

Update៖ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ៤លាន៩សែននាក់ គិតត្រឹមថ្ងៃទី១១កក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ៤,៩០៩,៨៤៥ នាក់ គិតដល់ត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម Sinopharm (Beijing) សរុបបានចំនួន ១,៦៤៦,០៩៥ នាក់ , វ៉ាក់សាំងប្រភេទ«ខូវីសែល» Covishield របស់ក្រុមហ៊ុន AstraZeneca សរុបបានចំនួន ១៦៥,៦០៨ នាក់ និងវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) សរុបបានចំនួន ៣,០៩២,១៤២ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៤៩,០៤ ភាគរយហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕

ប្រភពរូប៖ ក្រសួងសុខាភិបាលកម្ពុជា


Khcct banner

អត្ថបទទាក់ទង