Yearendyearend1140x150
Img 0571

ជប៉ុនបានបញ្ជាឱ្យជម្លៀសប្រជាជនជាង១២ម៉ឺននាក់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជប៉ុនបានបញ្ជាឱ្យជម្លៀសប្រជាជនជាង១២ម៉ឺននាក់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ប្រភពរូប៖ The Straits Times

ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មាន NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានចេញនូវសំណើរជម្លៀសប្រជាជនជាង ១២០.០០០ នាក់នៅក្នុងខេត្តភាគខាងត្បូង ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសៅរ៍ និងមានការរអិលបាក់ដីបានសម្លាប់ប្រជាជននៅតំបន់មាត់សមុទ្រអាតាមិ(Atami) ភាគនិរតីនៃទីក្រុងតូក្យូ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានទឹកភ្លៀងខ្ពស់បំផុត នៅក្នុងខេត្តចំនួន ៣ នៅលើកោះ Kyushu ដែលជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់មួយចំនួនបញ្ជាឱ្យប្រជាជនជម្លៀសចេញ។

មួយសប្តាហ៍មុនមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងរមណីយដ្ឋានអាតាមិ ដែលបង្កឲ្យមានការរអិលបាក់ដី និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់និងបាត់ខ្លួន ២០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង