Yearendyearend1140x150

(មានរូបភាព)៖ យ៉ាងហោចណាស់មនុស្ស ៥២ នាក់បានស្លាប់ដោយសារភ្លើងឆេះរោងចក្រនៅបង់ក្លាដែស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យ៉ាងហោចណាស់មនុស្ស ៥២ នាក់បានស្លាប់ដោយសារភ្លើងឆេះរោងចក្រនៅបង់ក្លាដែស ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

បង់ក្លាដែស៖ សារព័ត៌មានស៊ីនហួរ, អគ្គិភ័យនៅក្នុងរោងចក្រមួយនៅប្រទេសបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់ កាលពីថ្ងៃទី ៩ ខែកក្កដា ដោយក្រុមពន្លត់អគ្គីភ័យបានឆែកឆេរនិងជួយសង្គ្រោះនៅកន្លែងកើតហេតុនៃអគ្គិភ័យរោងចក្រមួយកន្លែងនៅ Narayanganj ប្រទេសបង់ក្លាដែស។

ប៉ូលីសបង់ក្លាដែសនិងមន្រ្តីរដ្ឋាភិបាលបាននិយាយនៅថ្ងៃទី ៩ នេះថា អគ្គិភ័យបានឆាបឆេះនៅក្នុងរោងចក្រម្ហូបអាហារនិងភេសជ្ជៈមួយ នៅជិតរដ្ឋធានីដាកានៅល្ងាចថ្ងៃទី ៨ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៥២ នាក់និងរបួស ៣០ នាក់។

រោងចក្រដែលមានឧប្បត្តិហេតុនេះ ស្ថិតនៅក្នុងតំបន់ Narayanganj ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងដាកា ដែលជាអាគារកម្ពស់ ៦ ជាន់ ក្នុងដំណើរការផលិតទឹកផ្លែឈើ ភេសជ្ជៈផ្សេងៗ និងអាហារសម្រន់។

ក្រុមពន្លត់អគ្គិភ័យបានរកឃើញជនរងគ្រោះចំនួន ៣ នាក់ភ្លាមៗ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅថ្ងៃទី ៨ ហើយសាកសពចំនួន ៤៩ ត្រូវបានរកឃើញនៅថ្ងៃបន្ទាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង