Cct850x100 1
1800px x h300px kh

គ្រោះរញ្ជួយដីកម្រិត ៦.២ រិចទ័របានវាយប្រហារនៅឆ្នេរសមុទ្ររបស់ឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះរញ្ជួយដីកម្រិត ៦.២ រិចទ័របានវាយប្រហារនៅឆ្នេរសមុទ្ររបស់ឥណ្ឌូនេស៊ី ប្រភពរូប៖ China Daily

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, នៅថ្ងៃទី ១០ ខែកក្កដា គ្រោះរញ្ជួយដីកម្រិត ៦.២ រិកស្ទ័របានកើតឡើងនៅក្នុងដែនទឹកក្បែរខេត្ត Sulawesi ខាងជើងប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃទី ១០ នេះ។

យោងតាមគេហទំព័ររបស់ការិយាល័យឧតុនិយមអាកាសធាតុនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៧ ៖ ៤៣ ម៉ោងនៅហ្សាកាតា ដែលមានជម្រៅ ១០ គីឡូម៉ែត្រ។

មានការញ័ររញ្ជួយបន្តិចនៅក្នុងតំបន់ដែលនៅជិតចំណុចកណ្តាល ការិយាល័យឧតុនិយមអាកាសធាតុនិងភូមិសាស្ត្រឥណ្ឌូណេស៊ីមិនបានចេញការព្រមានពីរលកយក្សស៊ូណាមិចំពោះគ្រោះរញ្ជួយដីនេះទេ៕

Khcct banner

អត្ថបទទាក់ទង