Yearendyearend1140x150

ខេត្តសៀមរាបចាប់ផ្តើមចាក់វ៉ាក់សាំង ត្រៀមស្វាគមន៍ភ្ញៀវទេសចរចុងឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចឱ្យចូលទស្សនាទូទាំងខេត្តក្នុងចុងឆ្នាំនេះ។នេះបើតាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី០៩ ខែកក្កដា។

ឯកឧត្តម ទៀ សីហា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ កក្កដានេះទៅ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ហើយការចាក់វ៉ាក់សាំងនេះមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

បើតាមឯកឧត្តម ទៀ សីហា តាមការគ្រោងទុកក្នុងរយៈពេល១៤ថ្ងៃនេះ នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ២១០,៨០០នាក់ ហើយចំពោះជនជាតិបរទេសដែលស្នាក់នៅទីក្រុងសៀមរាបមិនថា ជនជាតិចិនក្តី អឺរ៉ុបក្តី គឺត្រូវទទួលបានការចាក់វ៉ាក់សាំងដូចៗគ្នា។

បន្ទាប់ពីខេត្តសៀមរាបបញ្ចប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ចំនួនដូសហើយ ហើយបើសិនជាស្ថានភាពកូវីដ១៩នៅក្នុងខេត្តសៀមរាបមិនមានសភាពធ្ងន់ធ្ងរនោះគម្រោងបើទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងហើយអាចនឹងធ្វើឡើងនៅក្នុងចុងខែ១២ឆ្នាំនេះ ឬអាចដើមឆ្នាំ២០២២។នេះបើតាមឯកឧត្តម ទៀ សីហា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៩ កក្កដានេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៤៤នាក់ បានព្យាបាលជាសះស្បើយចំនួន៧០៧នាក់ ស្លាប់២១នាក់ និង១៣១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ខេត្តសៀមរាប គឺជាខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។រយៈពេលចុងក្រោយនេះក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ប៉ុន្តែវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតកំពុងប្រឈមដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង