Yearendyearend1140x150

អ្នកជំនាញ៖តម្លៃអចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នធ្លាក់ចុះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកបណ្ឌិត គឹម ហ៊ាងប្រធានក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទែត និង ជាអ្នកជំនាញផ្នែកអចលនទ្រព្យ ។

ភ្នំពេញ៖ តម្លៃអចលទ្រព្យនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយការធ្លាក់ចុះតម្លៃនេះ គឺដោយសារតែចំនួនអ្នកលក់មានការកើន ចំណែកអ្នកចង់ទិញមានការធ្លាក់ចុះដោយសារតែបញ្ហាកូវីដ ១៩។

លោក គឹម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នមានការកើនឡើងយ៉ាងខ្លាំងអ្នកដែលចង់លក់ ហើយមានការធ្លាក់ចុះខ្លាំងចំពោះអ្នកចង់ទិញ ដោយសារបញ្ហាកូវីដ១៩ ដូច្នេះធ្វើឲ្យប៉ះពាល់អ្នកដែលត្រូវសងធនាគារ ចំណែកអ្នកមានលុយអាចទិញបានធូថ្លៃ។

លោកបន្តថា ចំពោះការវិនិយោគគម្រោងថ្មីលើវិស័យអចលនទ្រព្យ គិតត្រឹមថ្ងៃទី៣១នេះ មិនមាននោះទេ ចំណែកគម្រោងសាងសង់ខុនដូរមួយចំនួននៅតែបន្ត ហើយចំពោះបុរីវិញនៅតែដំណើរការជាធម្មតា ទោះបីជាការលក់មិនល្អប្រសើរ ការសាងសង់មិនលឿនដូចមុនក៏ដោយ។ជារួមកងចក្រនៃការវិនិយោគលើវិស័យដីធ្លីក្នុងប្រទេសកម្ពុជា នៅតែដំណើរការធម្មតា គ្រាន់តែយឺតជាងមុន ពិបាកជាងមុន និងតិចជាងមុន។

បើតាមលោក គឹម ហ៊ាង ការទិញលក់បុរី ដីឡូតិ៍ ខុនដី នៅតែដំណើរធម្មតា គ្រាន់តែតម្លៃមានការផ្លាសប្ដូរ ដូចជាពីមុនទិញមកថ្លៃលក់ចេញវិញថ្លៃ តែឥឡូវទិញមកថោកលក់វិញថោក។ចំណែកតម្លៃអចលនទ្រព្យមិនអាចកំណត់បានឡើយ ដោយសារតម្លៃមានការប្រែប្រួលពីមួយសប្ដាហ៍ទៅពីរសប្ដាហ៍ ប៉ុន្តែសម្រាប់អ្នកមានលុយអាចទិញបានក្នុងតម្លៃធូរថ្លៃជាងប៉ុន្មានខែមុន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះមានតម្លៃទាបជាងប្រាំពីរម៉ឺនដុល្លារ ក្នុងរយៈពេល ១ឆ្នាំ ដោយគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែ មករា ឆ្នាំ២០២១។ សម្តេចហ៊ុន សែន ប្រកាសដូចនេះ ក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការលើកលែងពន្ធនេះ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះ សម្តេចក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អចលទ្រព្យ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង