Yearendyearend1140x150

វ៉ាក់សាំងចិន៤លានដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វ៉ាក់សាំងស៊ីណូហ្វាម ដែលកម្ពុជាបញ្ជាទិញកាលពីពេលកន្លងមក។
រូបភាព៖ ក្រុមការងារស៊ីស៊ីថាមស៍ 

ភ្នំពេញ៖  វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ចំនួន៤លានដូស នឹងដឹកមកដល់កម្ពុជានាថ្ងៃស្អែកនេះ។នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ។

នៅថ្ងៃទី១០ ខែកក្កដា ២០២១ កម្ពុជានឹងទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ចំនួន៣លានដូស ពីភាគីចិនបន្ថែមទៀត។

បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជានឹងមានវ៉ាក់សាំង៤លានដូស ដែលក្នុងនោះមាន១លានដូសជាស៊ីណូហ្វាម និង៣លានដូសផ្សេងទៀតជាស៊ីណូវ៉ាក់។ 

សូមជម្រាបជូនថា រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានផ្តល់វ៉ាក់សាំងកូវីដដល់ភាគីកម្ពុជា មានចំនួនសរុប ១១.៧លានដូស ក្នុងនោះ ២.២លានដូសជាជំនួយឥតសំណងរបស់ភាគីចិន ជូនចំពោះកម្ពុជា និង៩.៥លានដូសជាការបញ្ជាទិញរបស់កម្ពុជាពីភាគីចិន។

យ៉ាងណាមិញ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋ ៤៧,៥០% ហើយ បើធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ភាគច្រើនលើសលុបគឺជាវ៉ាក់សាំងរបស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង