Cct850x100 1
1800px x h300px kh

បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននឹងបញ្ចប់នៅចុងខែសីហានេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ CNBC

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, ប្រធានាធិបតីអាមេរិកលោក Biden បាននិយាយនៅថ្ងៃទី ៨ ថា បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។

នៅក្នុងសុន្ទរកថាមួយនៅឯសេតវិមាននារសៀលនោះ លោក Biden បាននិយាយថា ការដកខ្លួននេះកំពុងធ្វើឡើងដោយមានរបៀបរៀបរយនិងយ៉ាងឆាប់រហ័ស។

លោកបាននិយាយថា យោធាសហរដ្ឋអាមេរិកមិនចូលរួមក្នុង“ការកសាងប្រទេស” នៅអាហ្វហ្គានីស្ថានទេ។ ហើយយោធាសហរដ្ឋអាមេរិកបានសម្រេចគោលដៅប្រឆាំងនឹងអំពើភេរវកម្មរបស់ខ្លួន ខណៈប្រជាជនអាហ្វហ្គានីស្ថានមានទំនួលខុសត្រូវក្នុងការកំណត់អនាគតនៃប្រទេសរបស់ពួកគេនិងវិធីគ្រប់គ្រងប្រទេសដោយខ្លួនឯង៕

Khcct banner

អត្ថបទទាក់ទង