Yearendyearend1140x150

តារាសម្តែង ឈិនឡុង បរិច្ចាគម៉ាស់១លានជូនកម្ពុជាដើម្បីចូលរួមប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖តារាសម្តែង ហុងកុង ឈិនឡុង បានបរិច្ចាគម៉ាស់ចំនួន ១ លានជូនដល់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី ៩ កក្កដានេះ។

ម៉ាស់ទាំងអស់របស់តារាចិនរូបនេះ ត្រូវបានប្រគល់ជូនតាមរយៈស្ថានទូតចិននៅកម្ពុជា ហើយស្ថានទូតនឹងធ្វើការចែកចាយទៅតាមស្ថានប័នផ្សេងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេដែលប្រជាជន និងតារាល្បីរបស់ប្រទេសចិន បានចូលរួមបរិច្ចាគជួយដល់ប្រទេស​កម្ពុជា​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩។កន្លងទៅគេសង្កេតឃើញថា ទាំងរដ្ឋាភិបាលចិន សមាគមន៍ចិន និងអង្គការសង្គមស៊ីវិលចិនមួយចំនួនធំ បានប្រមូលថវិកា និង សម្ភារបរិក្ខាពេទ្យជាច្រើនប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាកនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង