Cct850x100 1
1800px x h300px kh

តារាសម្តែងចិនឈិនឡុង បរិច្ចាគម៉ាស់៥ម៉ឺនជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក 成龙 Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង)។រូបភាព៖ Film Magic

ភ្នំពេញ៖ លោក 成龙 Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង) បានបរិច្ចាគម៉ាស់ចំនួន 50,000 ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។នេះបើយោងតាមការចុះផ្សាយរបស់ផែនផ្លូវការរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាង ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលម៉ាស់ចំនួន ៥០,០០០ ដែលជាការបរិច្ចាគរបស់លោក 成龙Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង) ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ម៉ាស់ត្រូវបានប្រគលជូនក្រុមការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang។


Khcct banner

អត្ថបទទាក់ទង