Yearendyearend1140x150

អ្នកដំណើរជនជាតិចិន១៤៦នាក់បានទៅដល់ចិនដោយសុវត្ថិភាពហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Li Jieអគ្គកុងស៊ុល និងលោក Hu Wei ប្រធានការិយាល័យចិនក្រៅប្រទេសនៃស្ថានទូតចិន បានទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនដំណើរ អ្នកដំណើរជនជាតិចិន១២០ នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ។

ភ្នំពេញ៖ អ្នកដំណើរជនជាតិចិនចំនួន១៤៦នាក់ដែលជាប់គាំងនៅប្រទេសកម្ពុជា បានត្រឡប់ទៅប្រទេសចិនដោយសុវត្ថិភាពអស់ហើយ បន្ទាប់ពីមានការជួយសម្រួលពីលោក Wang Wen tianឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក Wang Wen tianឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ការិយាល័យចិនក្រៅប្រទេស ទាក់ទងទៅក្រុមហ៊ុន JC Airlines ដើម្បីទទួលបានព័ត៌មានច្បាល់លាស់​​ ចំពោះអ្នកដំណើរជនជាតិចិនចំនួន១៤៦នាក់ដែលជាប់គាំងនៅភ្នំពេញ​ ដោយសារតែអាជ្ញាធរចិនចេញវិធានការរឹតបបន្ទឹង ជើងហោះហើរពីក្រៅស្រុក។

យោងតាមសេចក្តីប្រកាសរបស់អាកាសចរសុីវិលចិន ចាប់ពីថ្ងៃទី២៩ខែមីនាទៅ ក្រុមហ៊ុនអាកាសចរណ៍បរទេសដែលមានជើងហោះហើរទៅប្រទេសចិន តំរូវអោយតំណើរការតែមួយខ្សែតែប៉ុណ្ណោះ​​​​ ហើយមួយសប្តាហ៏មិនអោយលើសពីមួយដង។

នៅម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣០ខែមិនានេះ លោក Li Jieអគ្គកុងស៊ុល និងលោក Hu Wei ប្រធានការិយាល័យចិនក្រៅប្រទេសនៃស្ថានទូតចិន បានទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនដំណើរ អ្នកដំណើរជនជាតិចិន១២០ នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ។ពួកគេបានទៅដល់ទីក្រុងឆឹងទូនៅរសៀលម៉ោង៣ និង៣០នាទីថ្ងៃដដែល។ហើយអ្នកដំណើរ២៦នាក់ផ្សេងទៀតក៏បានត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញតាមជើងហោះហើរផ្សេងគ្នា។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃទី ២៩ មានពលរដ្ឋចិនបានរាយការណ៍ទៅមន្រ្តីកុងស៊ុល ស្ថានទូតចិនប្រចាំនៅកម្ពុជាថា៖ ពលរដ្ឋចិនសរុបចំនួន ១៤៦នាក់បានហោះហើរពីភ្នំពេញទៅឆឹងទូតាមជើងហោះហើរ QD738A របស់ក្រុមហ៊ុនអាកាសចរណ៍ JC Airlines នៅល្ងាចថ្ងៃទី ២៨ ខែមីនា ដោយមិនដឹងមូលហេតុអ្វីត្រូវបានបដិសេធមិនអោយចុះចត យន្តហោះក៏បានត្រឡប់មកអាកាសយានដ្ឋានភ្នំពេញវិញ។

ពេលដែលបានត្រលប់ទៅប្រទេសវិញ អ្នកដំណើរជនជាតិចិនទាំងនោះបានផ្ងើសារតាមវីឆាតអគុណមន្រ្តីស្ថានទូតចិនដែលបានជួយសំរួលដល់ពួកគាត់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង