Yearendyearend1140x150

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សចំនួន០៤ប្រភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន០៤ ដូចជា ១. ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE, ២. ROCHE SARS-Cov-2 Rapid Antigen Test 25T, ៣. STANDARD Q COVID-19 Ag Test, ៤. INDICAID COVID-19 Rapid Antigen Test។

បន្ថែមលើប្រភេទឧបករណ៍តេស្តរហ័សទាំង០៤ ខាងលើ, ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍ តេស្តរហ័សផ្សេងទៀត ដើម្បីផ្តល់ការទទួលស្គាល់ និងការអនុញ្ញាតឱ្យមុនការប្រើប្រាស់នៅក្នុងរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាពខ្ពស់, សុវត្ថិភាពនិងភាពស្រួលក្នុងការប្រើប្រាស់ ភាពឆាប់រហ័សនៃការរកឃើញលទ្ធផល និងតម្លៃទាបសមរម្យ។

ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់៖ (១)-នៅពេលមានការ សង្ស័យការចម្លងមេរោគកូវដ-១៩ ដើម្បីជាវិធានការតាមដាន បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង (២)-នៅពេលមានការផ្ទុះឆ្លងរាលដាននៃជំងឺកូវីដ-១៩ ដើម្បីជាវិធានការស្រាវជ្រាវ និងរុករកអ្នកមានវិជ្ជមាន មេរោគកូវីដ-១៩ ដទៃទៀត តាមរយៈការពាក់ព័ន្ធដោយផ្ទាល់ ឬពាក់ព័ន្ធដោយប្រយោល។

ដោយឡែក ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នេះនឹងត្រូវប្រើប្រាស់នៅតាមបណ្តាច្រកទ្វារចេញ-ចូលប្រទេស ដើម្បីជាមធ្យោបាយក្នុងការរកឃើញឱ្យបានឆាប់រហ័សនូវបុគ្គលដែលផ្ទុកមេរោគកូវីដ-១៩ សំដៅទប់ស្កាត់ និង គ្រប់គ្រងឱ្យបានទាន់ពេលវេលានូវការនាំចូលមេរោគកូវីដ-១៩ ជាពិសេសមេរោគប្រភេទដែលតា (Delta) និងមេរោគបំប្លែងខ្លួនថ្មីប្រភេទផ្សេងទៀត។

សូមបញ្ជាក់ថា ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ ដែលរួមមានមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រមទាំងគ្រឹះស្ថានសុខាភិបាលឯកជនផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង