Yearendyearend1140x150

WHO ណែនាំឱ្យប្រើថ្នាំ Interleukin 6 ដើម្បីថែទាំអ្នកជំងឺកូវីដ-១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ្នកជំងឺកំពុងទទួលព្យាបាលទៅប្រទេសឥណ្ឌា។រូបភាពពីទីភ្នាក់ងារព័ត៌មានស៊ីនហួ

អាមេរិក៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៦ ខែកក្កដា បានសម្រេចបញ្ចូលថ្នាំ Interleukin 6 ទៅក្នុងគោលការណ៍ណែនាំ សម្រាប់ថែទាំអ្នកជំងឺកូវីដ១៩។ថ្នាំនេះអាចជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវី-១៩ដែលមានលក្ខណៈធ្ងន់ធ្ងរ ឬអ្នកជំងឺកូវីដដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវីតបាន។

អង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថា អ្នកជម្ងឺកូវី-១៩ដែលមានលក្ខណៈធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ដល់អាយុជីវីត ជាធម្មតាតែងតែកើតមានប្រតិកម្មខ្លាំងនៃប្រព័ន្ធភាពស៊ាំរបស់ពួកគេ ដែលនេះអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព ហើយថ្នាំ Interleukin 6 គឺវាអាចទប់ស្កាត់ការប្រតិកម្មដ៏ខ្លាំងនេះបាន។

យោងតាមការសិក្សា បានបង្ហាញថា បើប្រៀបធៀបនឹងការព្យាបាលតាមស្តង់ដារ ការប្រើប្រាស់ថ្នាំ Interleukin 6 ចំពោះអ្នកជំងឺកូវី-១៩ដែលមានលក្ខណៈធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ដល់អាយុជីវីត គឺអាចកាត់បន្ថយអត្រានៃការស្លាប់បាន ១៣%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង