Yearendyearend1140x150

ទស្សនៈ៖អាមេរិក«ទុកភាពជូរចត់»ច្រើនជាងភាពផ្អែមល្ហែមដល់នាយទាហានកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​​ឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។ រូបភាព៖AP

ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន៦រូប សិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក ត្រូវបានអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍របស់ពួកគេដោយឯកតោភាគី។រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្ដម ខៀវ កាញារីទ្ធ បានហៅសកម្មភាពនេះថា អាមេរិក«ទុកភាពជូរចត់»ច្រើនជាងភាពផ្អែមល្ហែមដល់នាយទាហានកម្ពុជា។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានពិចារណាឃើញថា សហរដ្ឋអាមេរិកតែងមាននយោបាយខុស ចំពោះប្រទេសកម្ពុជា ព្រោះសហរដ្ឋអាមេរិកមិនបានសម្លឹងមើលបញ្ហាកម្ពុជាក្នុងមុមកម្ពុជាទេ តែអាមេរិកមើលកម្ពុជា តាមមុមភូមិនយោបាយឆ្លងតាមកែវកញ្ចក់ផលប្រយោជន៍សហរដ្ឋអាមេរិក។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ជាធម្មតាចង់មិនចង់អ្នករៀននៅប្រទេសណាតែងមានមនោសញ្ចេតនាតិច ឬច្រើនជាមួយប្រទេសដែលគេនៅរៀននោះ។តែម្តងនេះ សហរដ្ឋអាមេរិកបានទុកភាពជូរចត់ច្រើនជាងភាពផ្អែមល្ហែមក្នុងអនុស្សាវរីយ៍នៃអនាគតនាយទាហានកម្ពុជាហើយ។

ទង្វើរបស់អាមេរិកនេះ នាំអារម្មណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី នឹកដល់នៅឆ្នាំ ១៩៥៣ ក្នុងពេលដែលសម្តេចសីហនុប្រឈមនឹងការរឹងរូសរបស់បារាំងមិនព្រមប្រគល់ឯករាជ្យទាំងស្រុងមកកម្ពុជា។កាលនោះ សម្តេច សីហនុ បានយាងទៅអាមេរិកដែលជាអ្នកលុបចោលរបបអាណានិគមនិយមនៅទូទាំងពិភពលោក ។ តែនៅពេលជួបរដ្ឋមន្ត្រីការបរទេសអាមេរិកបែរជាមិននិយាយរឿងអាណានិគមនិយម ហើយថារឿងការទាមទារឯករាជ្យរបស់ព្រះអង្គគឺនឹងធ្លាក់ចូលក្នុងអន្ទាក់ពួកកុម្មុយនីស្តទៅវិញ។លោកប្រធានាធិបតី Eisenhower មិនគ្រាន់តែមិនបានយាងព្រះបរមកោដ្ឋចូលរួមក្រយាពេលល្ងាចជាប្រពៃណីប៉ុណ្ណោះទេ តែបែរជារៀបចំកម្មវិធីយាងព្រះអង្គទៅទតសៀកទៅវិញ។

សម្រាប់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សកម្មភាពរបស់អាមេរិកនេះជាមួយផ្នែកតូចដែលនាំអោយដំណើរទំនាក់ទំនងរវាងប្រទេសទាំង ២ ចាប់ផ្តើមឈានទៅដល់ភាពរកាំរកូសនៅពេលក្រោយៗមកទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង