Yearendyearend1140x150

កម្ពុជា-ចិនចាត់ទុកសមយុទ្ធនាគមាស២០២០"និមិត្តរូបដ៏រឹងមាំ”នៃកិច្ចសហប្រតិបត្តិការ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

កំពត៖ សមយុទ្ធនាគមាស២០២០ ដែលមានកងទ័ពនៃប្រទេសកម្ពុជានិងប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងស្ថានភាពដ៏ពិសេស និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរប្រទេស។ នេះជាការលើកឡើងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីបិទសមយុទ្ធនាគមាស២០២០ រវាងកងទ័ពចិន-កម្ពុជា ក្នុងទីលានហ្វឹកហ្វឺននៃកងពលតូចលេខ៧០ ក្នុងខេត្តកំពត។

លោក Wang Wentian មានប្រសាសន៍ថា រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ កងទ័ពទាំងពីរប្រទេសបានចូលរួមវគ្គហ្វឹកហ្វឺនដោយរួមចិត្តរួមកម្លាំងគ្នា ជួយគ្នានិងសិក្សាពីគ្នាទៅវិញទៅមក បង្កើតមុខវិជ្ជាហ្វឹកហ្វឺនប្រកបដោយវិទ្យាសាស្ត្រសមស្រប ក៏បានរៀបចំឡើងការហ្វឹកហ្វឺនសមយុទ្ធទីបញ្ជាការ ហ្វឹកហ្វឺនសមយុទ្ធប្រឆាំងភេវរកម្មចម្រុះ ជំនួយមនុស្សធម៌ និងមុខវិជ្ជាផ្សេងទៀតយ៉ាងជោគជ័យ។

បើតាមលោកឯកអគ្គរដ្ឋទូត ស្ថិតក្នុងស្ថានភាពដែលមានការផ្ទុះឡើងនូវជម្ងឺវីរុសដ៏ស្មុគស្មាញនេះ ភាគីចិន និងកម្ពុជា បានចាប់ផ្តើមពីទម្រង់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និង កងទ័ពទាំងពីរប្រទេស ក៏បានរៀបចំសមយុទ្ធរួមគ្នានាគមាស២០២០ តាមការគ្រោងទុកពីមុនមកហើយនេះបង្ហាញឲ្យឃើញពីមិត្តភាពដ៏ពិសេសនៃកងទ័ពទាំងពីរប្រទេសដែលរឹងមាំប្រៀបដូចដែកថែប។

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា កងទ័ពទាំងពីរប្រទេសបានរៀបចំការហ្វឹកហ្វឺនរួមគ្នា សិក្សានិងអង្កេតពីគ្នាទៅវិញទៅមក បានបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងភេរវកម្មរួមគ្នា និងសមត្ថភាពជំនួយមនុស្សធម៌ បានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៃកងទ័ពទាំងពីរប្រទេសកាន់តែ ស៊ីជម្រៅបន្ថែមទៀត ជំរុញទំនាក់ទំនងកងទ័ពទាំងពីរឈានទៅរកដំណាក់កាលថ្មីមួយ ហើយលំហាត់រួមគ្នានាគមាស២០២០នឹងត្រូវបានចាត់ទុកជា“និមិត្តរូបដ៏រឹងមាំ”នៃកិច្ចសហប្រតិបត្តិការរវវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

គួររំលឹកផងដែរថា សមយុទ្ធរួមគ្នានេះ គឺជាលើកទី៤ ហើយ ដែលទាហានប្រមាណ ៨០០ នាក់មកពីភាគីទាំងពីរបានចូលរួមសមយុទ្ធនេះរហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថា នឹងពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនិងបង្កើនសមត្ថភាពក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង