Yearendyearend1140x150

ព្រះចៅអធិការវត្តថៃ៖ការសាងសង់«ប្រាសាទ»តាមប្លង់ខ្លួនឯងមិនបានយកពីខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សំណង់ប្រាសាទនៅប្រទេសថៃ។រូបភាព៖ហ្វេសប៊ុក

ភ្នំពេញ៖ក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី ៧ កក្កដានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានដោយបានបង្ហាញពីការស្រាវជ្រាវរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ។ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ព្រះចៅអធិការវត្តថៃ មានសង្ឃដីកាប្រាប់ទូតកម្ពុជាថា ការសាងសង់«ប្រាសាទ»តាមប្លង់ខ្លួនឯងមិនបានយកពីខ្មែរទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា សំណង់ប្រាសាទនៅប្រទេសថៃនោះ ធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង និង ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា ខេត្តបុរីរម្យ នៃប្រទេសថៃ។

តាមរយៈការបំភ្លឺ និងបង្ហាញឯកសារប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទក៏បានស្វាគមន៍មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាដែលចុះពិនិត្យដោយផ្ទាល់ក្នុងករណីមានការមន្ទិលសង្ស័យ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង