Cct850x100 1
1800px x h300px kh

បិទ«ផ្សារមង្គលបូរី»ក្រោយរកឃើញអាជីវករក្នុងផ្សារ៣នាក់ឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖រដ្ឋបាលស្រុកមង្គលបូរី នៅថ្ងៃទី ៦ កក្កដានេះ បានសម្រេចបិទផ្សារមង្គលបូរីជាបណ្ដោះអាសន្ន និងផ្ទះល្វែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទាំងស្រុង ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងឡើងវិញ។ការសម្រេចបិទនេះ គឺបន្ទាប់ ពីអាជ្ញាធរតេស្តរកឃើញអាជីវករចំនួន៣នាក់វិជ្ជមានកូវីដ-១៩។

រដ្ឋបាលស្រុកមង្គលបូរី បានជូនដំណឹង ដល់សាធារណ:ជន និងក្រុមអាជីវករគ្រប់ប្រភេទ នៅផ្សារមង្គលបូរីថា  នៅថ្ងៃទី ៦ កក្កដានេះ អាជ្ញាធរសូមធ្វើការបិទផ្សារមង្គលបូរីជាបណ្ដោះអាសន្ន និងផ្ទះល្វែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទាំងស្រុង ចាប់ពីថ្ងៃទី ៦ កក្កដានេះ រហូតមានការជូនដំណឹងឡើងវិញ។

បើតាមរដ្ឋបាលស្រុក មកដល់ម៉ោងនេះមានអាជីវករលក់ដូរនៅផ្សារមង្គលបូរី រកឃើញករណីឆ្លង COVID ចំនួន ៣នាក់ ហើយ ដូច្នេះ អ្នប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ សូមមកធ្វើសំណាកជាបន្ទាន់ នៅបរិវេណវត្តប្ញស្សីក្រោក៕


Khcct banner

អត្ថបទទាក់ទង