Yearendyearend1140x150

ម្ចាស់តោសន្យាមើលថែ«សត្វតោ»ឱ្យល្អ និងសូមអរគុណសាធារណជន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឈី ស៊ែវ (Qi Xiao) ជាជន​ជាតិ​ចិន​ដែល​ចិញ្ចឹម​សត្វ​តោ​មួយ​ក្បាល

ភ្នំពេញ៖សត្វតោមួយក្បាលដែលអាជ្ញាធរកម្ពុជារឹបអូសយកទៅដាក់នៅ​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅនោះ ត្រូវបានដឹកមកដល់ផ្ទះវិញហើយ នៅរសៀលថ្ងៃទី ៥ កក្កដានេះ ក្រោយមានការអនុញ្ញាតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ក្នុងឱកាសនោះបុរស​ជន​ជាតិ​ចិន​ដែល​ចិញ្ចឹម​សត្វ​តោ បានអរគុណដល់សាធារណជន និងបានសន្យាថានឹងមើលថែ«សត្វតោ»ឱ្យល្អ។

លោក ឈី ស៊ែវ (Qi Xiao) ជាជន​ជាតិ​ចិន​ដែល​ចិញ្ចឹម​សត្វ​តោ​មួយ​ក្បាល​ លោកបានអារម្មណ៍រំភើបជាខ្លាំង និងសូមអរគុណដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាមហាជនខ្មែរដែលបានស្រឡាញ់គាំទ្រសត្វតោរបស់លោក។លោកឈីសន្យាថា​ នឹងមើលថែសត្វតោឱ្យល្អ ហើយលោកនឹងបើកឱ្យសាធារណជនចូលទស្សនាសត្វតោដោយឥតគិតថ្លែនៅពេលឆាប់ៗនេះផងដែរ។ជាមួយគ្នានេះ បើតាមលោក ឈី ស៊ែវ ជាការតបស្នងសងគុណដល់សម្តេច និងមហាជននៅពេលខាងមុខលោកនឹងព្យាយាមធ្វើសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋកម្ពុជាតាមលទ្ធភាពជាក់ស្តែង។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី ​២៧​ ​ខែ​មិថុនា​ឆ្នាំ ​២០២១ ​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​ ​បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង ​ស្ថិត​នៅ សង្កាត់​បឹង​កេងកង​ ​១​ រាជ​ធានី​ភ្នំពេញ​។​​ជា​សត្វ​តោ​ឈ្មោល​មាន​អាយុ ១៨​ ខែ ​និង​ទម្ងន់​ ៧០ គីឡូ​ក្រាម​ ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មជ្ឍ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ។

តែក្រោយមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៤ កក្កដានេះ បានសម្រេចអនុញ្ញាតឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមជាលក្ខណៈឯកជននៅផ្ទះ វិញ។ ការសម្រេចនេះ ក្រោយពីសម្តេចក្តាប់បានរឿងសត្វតោនេះជាប់ និងមានការសូមណូមពរពីសាធារណជន៕





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង