Yearendyearend1140x150
Img 0571

វេជ្ជបណ្ឌិតចិន៖វ៉ាក់សាំងចិនមានប្រសិទ្ធភាពការពារកូវីដ១៩បំប្លែងខ្លួនថ្មីDelta

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន។

ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន បានលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងចិន ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនិងការពារ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីDeltaបាន។

លោកវេជ្ជបណ្ឌិត ចុង ណានសាន បាននិយាយថា៖ ការចាក់វ៉ាក់សាំងចិន វាមានប្រសិទ្ធិភាពក្នុងការការពារការឆ្លង និង ការកើតជំងឺកូវីដ១៩ ហើយវាក៏មានប្រសិទ្ធិភាពផងដែរក្នុងការការពារជំងឺរលាកសួត និង ការពារកុំឲ្យឈានទៅដល់ការឈឺធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា៖ ហេតុដូចនេះហើយគួរតែចាក់វ៉ាក់សាំងចិនដោយទុកចិត្តទៅចុះ ពិព្រោះវាថែមទាំងមានប្រសិទ្ធិភាពក្នុងការការពារ និងប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Deltaបាន ថែមទៀតផង។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជំងឺកូវីដនៅក្នុងប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង