Yearendyearend1140x150
Img 0571

កូវីដ-១៩៖កម្ពុជារកឃើញអ្នកប៉ះពាល់ប្រយោលចំនួន ១៣៥៩ នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ៣០ មីនា ឆ្នាំ២០២០។

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកដែលប៉ះពាល់ប្រយោល មានចំនួន ១៣៥៩នាក់ ហើយអ្នកទាំងនោះមកដល់ពេលនេះ មិនទាន់មានអ្នកណាដែលមានបញ្ហាសុខភាពចោទជាបញ្ហានោះទេ។នេះបើតាមការអះអាងរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ៣០ មីនានេះ។

បើតាមលោកជំទាវ ឱ វណ្ណឌីន បើគិតពីចំនួនអ្នកប៉ះពាល់ប្រយោលចំពោះកូវីដ១៩ មានរហូតដល់១៣៥៩ នាក់ ហើយ អ្នកប៉ះពាល់ប្រយោលចំនួន១៣៥៩ នាក់នោះ បើតាមការត្រួតពិនិត្យនិងស្រាវជ្រាវរបស់ក្រុមការងារគឺបង្ហាញថាមិនទាន់មានអ្នកណាមានរោគសញ្ញាថាផ្ទុកកូវីដ១៩នោះទេ ដោយពួកត្រូវបានដាក់អោយតាមដានក្នុងរយៈពេល១៤ថ្ងៃផងដែ។ជាមួយគ្នានេះ ក្រសួងក៏បានរកឃើញអ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត មានន័យថា អ្នកដែលបានប៉ះពាល់ផ្ទាល់ ជាមួយករណីឆ្លងទាំង១០៧ មានចំនួន ៣៥៣នាក់។

គួរបញ្ជាក់ផងដែរថា បើតាមតួរលេខដែលចេញពីក្រសួងសុខាភិបាលកម្ពុជា ចាប់ពីខែមករារហូតមកដល់ថ្ងៃ៣០ មីនានេះ ចំនួនអ្នកវិជ្ជមានកូវីដ១៩ មាន១០៧ នាក់ ។ក្នុងនោះស្រី២៩ នាក់ បុរស៧៨ នាក់ជាសាសស្បើយ២៣ នាក់ កំពុងសម្រាកព្យាបាលមាន៨៤ នាក់ ស្រី២៧ បុរស៥២ នាក់។ក្នុងចំណោមករណីវិជ្ជមាន ក្រសួងបានរកឃើញភាគច្រើន២៤ភាគរយ គឺមានអាយុចន្លោះពី៣០ ទៅ៣៩ ឆ្នាំ និង៣៥ភាគរយទៀតគឺពីចន្លោះអាយុ៦០ ទៅ៦៩ ឆ្នាំ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង