Cct850x100 1

សមាគមសម្ព័ន្ធខ្មែរ-ចិន ប្រមូលថវិកាជួយឧបត្ថម្ភរដ្ធាភិបាលចិន ដើម្បីប្រឆាំងមេរោគកូរ៉ូណា

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានផ្តួចផ្តើមជួយឧបត្ថម្ភដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើមកូរ៉ូណា។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានអរគុណសប្បុរជនគ្រប់មជ្ឈដ្ធានដែលបានគាំទ្រនឹងបានចូលរួមជាវិភាគទានយ៉ាងច្រើនជួយដល់រដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។

អ្នកឧកញ្ញាមានប្រសាសន៍ថា៖សម្ព័ន្ធខ្មែរចិននៅកម្ពុជានឹងយកថវិការរបស់សប្បុរសជនទាំងអស់ប្រគល់ជូនស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីរួមចំណែកជួយដល់រដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរូណា និង ជួយសង្គ្រោះជីវិតអ្នកដែលបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ថា៖ ដោយយោងតាមស្មារតី “មួយទិសមានទុក្ខលំបាក នឹងទទួលបានការជួយពីប្រាំបីទិស” ឯកឧត្តម ទ្បាវ ម៉េងឃីន បានឧត្ថម្ភទឹកប្រាក់ចំនួន៧ម៉ឺនដុល្លារ និងមានសប្បុរសជនគ្រប់មជ្ឈដ្ធានទាំងអស់រាប់រយនាក់ផ្សេងទៀតបានចូលរួមឧត្ថម្ភតាមសទ្ធារៀងៗខ្លួន។

រយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺគិតត្រឹមម៉ោង៦កន្លះល្ងាចថ្ងៃទី៣១ ខែមករាឆ្នាំ២០២០នេះ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាទទួលបានសប្បុរសជនគ្រប់មជ្ឈដ្ធានឧត្ថម្ភជាទឹកប្រាក់ប្រមាណ២៥៣,២០០ដុល្លារសហរដ្ធអាមេរិក និង៥២,៩០០RMB៕

Khcct banner

អត្ថបទទាក់ទង