Yearendyearend1140x150

ធនាគារកាណាឌីយ៉ាដាក់ឱ្យដំណើរការកត់ត្រាវត្តមានបុគ្គលិកតាមរយៈ«ស្កេនមុខជំនួសឱ្យការស្កេនម្រាមដៃ» ដើម្បីការពារកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បុគ្គលិក ធនាគារកាណាឌីយ៉ា កត់ត្រាវត្តមានប្រចាំថ្ងៃតាមរយៈឧបករណ៍ស្កេនមុខ”ជំនួស ឱ្យការស្កេនម្រាមដៃ។

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរីករាលដាលរបស់ជំងឺ កូវីដ ១៩ (COVID-19) ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យដំណើរការនូវ “ការកត់ត្រាវត្តមានប្រចាំថ្ងៃតាមរយៈឧបករណ៍ស្កេនមុខ” ជំនួស ឱ្យ ការស្កេនម្រាមដៃ ដែលជា វិធានការ ដើម្បីទប់ស្កាត់ការឆ្លងទៅដល់បុគ្គលិករបស់ធនាគារ។

ក្នុងនាមជាដៃគូដ៏ល្អបំផុតរបស់បុគ្កលិក ធនាគារកាណាឌីយ៉ានឹងចាត់វិធានការឱ្យបានទាន់ពេលវេលា និង មាន ប្រសិទ្ធិភាព បំផុតដើម្បីធានាបាននូវ បរិយាកាស ការងារ ប្រកបដោយសុវត្ថិភាព និង សន្តិសុខ ជូន ដល់ បុគ្គលិក របស់ធនាគារ។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃការរីករាលដាលក្នុងករណីជំងឺឆ្លងមេរោគកូវីដ១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ថា តាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ត្រូវតែបញ្ឈប់ការស្គែនមេដៃបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធជាមួយមេរោគកូវីដ-១៩។ការលើកឡើងរបស់សម្តេចធ្វើឡើង ក្នុងពេលសម្តេចបានជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័ក្រចិត្តចំនួន៤០០នាក់ នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង