Yearendyearend1140x150

សម្តេច ហ៊ុន សែន«អវិជ្ជមានកូវីដ-១៩»ក្រោយតេស្តលើកចុងក្រោយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២ កក្កដានេះ បានធ្វើតេស្តរកកូវីដ-១៩ជាលើកចុងក្រោយ ហើយជាលទ្ធផលមានបង្ហាញថា សម្តេចអវីជ្ជមានជំងឺកូវីដ-១៩ និងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានមកយកសំណាកទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា សម្តេច អវិជ្ជមានពីកូវីដ-១៩ ហើយសម្តេចនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។

បើតាមសម្តេចតេជោ ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែសម្តេចម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។សម្តេចថា "សង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។"

សម្តេចហ៊ុន​ សែន សង្កត់ធ្ងន់ថា ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបសម្តេចត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង