Yearendyearend1140x150

មន្ទីរពេទ្យ«សង្រ្គោះបន្ទាន់»មួយចំនួននៅកម្ពុជាពេញ ខណៈករណីឆ្លងនិងស្លាប់ថ្មីកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ភ្នំពេញ៖ មូលដ្ឋានសុខាភិបាលសាធារណៈមួយចំនួននៅកម្ពុជា គិតមកដល់ថ្ងៃទី ២ កក្កដានេះ បានទទួលអ្នកជំងឺពេញអស់ហើយ ហើយមន្ទីរពេញ ដែលត្រូវ សង្គ្រោះបន្ទាន់ក៏ពេញអស់ដែរ។នេះបើយោងតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ការឆ្លងរីករាលដាលកូវីដនៅកម្ពុជាបច្ចុប្បន្ន បានឈានចូលដល់បន្ទាត់ក្រហមហើយ។ដល់បន្ទាត់ក្រហមដោយលោកជំទាវពន្យល់ថា ដោយសារមូលដ្ឋានសុខាភិបាលសាធារណៈមួយចំនួននៅកម្ពុជា គិតមកដល់ថ្ងៃទី ២ កក្កដានេះ បានទទួលអ្នកជំងឺពេញអស់ហើយ ហើយមន្ទីរពេញ ដែលត្រូវ សង្គ្រោះបន្ទាន់ក៏ពេញអស់ដែរ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មន្ទីរសង្គ្រោះបន្ទាន់ពេញអស់នេះដោយសារការឆ្លងនៅកម្ពុជាបន្តកើនឡើង ដោយគ្រាន់តែក្នុងខែមិថុនា ការឆ្លងថ្មីជាង២ម៉ឺននាក់ ហើយករណីឆ្លងជាង៤០០នាក់។សម្រាប់លោកជំទាវការឆ្លងនេះ បានរីករាលដាលស្ទើពេញទូទាំងប្រទេស នាំឱ្យមូលដ្ឋានសុខាភិបាលសាធារណៈមួយចំនួនរបស់រដ្ឋមានបញ្ហា។

ជាវិធានការឆ្លងតបការកើនឡើងនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីពេលកន្លងទៅ និងកុំមើលងាយស្ថានភាពនេះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន សង្គត់ធ្ងន់ថា ការឆ្លងរីករាលដាលជំងឺកូវីដនៅកម្ពុជាឡើងវិញនេះ គឺបណ្តាលមកពីការមើលងាយស្ថានការណ៍របស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដោយបន្តចេញដើរទៅតាមខេត្ត មិនគោរពតាមវិធានការរបស់ក្រសួង ហើយនាំគ្នាប្រមូលផ្តុំល្មើសនឹងបំរាម ៣កុំ និង៣ការពារ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥២,៣៥០នាក់ ជាសះស្បើយសរុបចំនួន ៤៥,៥០៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៦,៨៤២នាក់ ហើយករណីស្លាប់សរុប ៦៦០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង