Yearendyearend1140x150

ឱនភាពសារពើពន្ធរបស់អាមេរិកនឹងកើនឡើងដល់ ៣ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, របាយការណ៍ដែលចេញផ្សាយដោយការិយាល័យថវិកាសភាអាមេរិកនៅថ្ងៃទី ១ ខែកក្កដាបង្ហាញថា សារពើពន្ធឆ្នាំ២០២១ (ថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១) ត្រូវបានគេរំពឹងថា ជាសារពើពន្ធមួយឆ្នាំ នៃរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដែលមានឱនភាពនឹងឈានដល់ ៣ ទ្រីលានដុល្លារអាមេរិក។

របាយការណ៍បង្ហាញថា ការខាតបង់ផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃកូវីដ១៩ និងវិធានការណ៍ឆ្លើយតប បានធ្វើឱ្យមានឱនភាពសារពើពន្ធរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។ ក្នុងឆ្នាំសារពើពន្ធ ២០២១ ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៤៥ មានកំរិតខ្ពស់ទីពីរ ។ ទិន្នន័យចុងក្រោយពី ក្រសួងរតនាគារសហរដ្ឋអាមេរិកបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំសារពើពន្ធ ២០២១ ឱនភាពសារពើពន្ធរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកបានកើនឡើងដល់ ២,០៦ ទ្រីលានដុល្លារ។

របាយការណ៍បានព្យាករណ៍ថា ឱនភាពសារពើពន្ធរបស់សហព័ន្ធអាមេរិកនឹងរួមតូចនាពេលអនាគតប៉ុន្តែរវាងឆ្នាំសារពើពន្ធ ២០២២ និងឆ្នាំសារពើពន្ធ ២០៣១ ឱនភាពសារពើពន្ធប្រចាំឆ្នាំជាមធ្យមនឹងនៅតែឈានដល់ ១,២ ទ្រីលានដុល្លារអាមេរិក។ របាយការណ៍ក៏បានព្យាករណ៍ថា នៅដំណាច់ឆ្នាំសារពើពន្ធ ២០២១ បំណុលសាធារណៈរបស់សហព័ន្ធនឹងកើនឡើងដល់ ២៣ ទ្រីលានដុល្លារអាមេរិកដែលស្មើនឹងប្រមាណ ១០៣% នៃGDPរបស់អាមេរិក។

ការរងផលប៉ះពាល់ដោយការបន្ធូរបន្ថយការរីករាលដាលនៃកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ខណៈរបាយការណ៍បានព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងកើនឡើង ៧,៤% នៅឆ្នាំនេះ ហើយនឹងធ្លាក់ចុះមកនៅត្រឹម ៣,១% នៅឆ្នាំក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង