Yearendyearend1140x150

កម្ពុជា-ឥណ្ឌូណេស៊ីបង្កើតកម្មវិធីជិះកង់«បាទីក្រមា»ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កម្ពុជា-ឥណ្ឌូណេស៊ី បង្កើតកម្មវិធីជិះកង់ «បាទីក្រមា» នៅរមណីយដ្ឋានអង្គរ 

សៀមរាប៖កម្ពុជា-ឥណ្ឌូណេស៊ី បង្កើតកម្មវិធីជិះកង់ «បាទីក្រមា» នៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ផងដែរ។ កម្មវិធីនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី។

យោងតាមសេចក្តីប្រកាស ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថានទូតឥណ្ឌូណេស៊ី បានចូលរួមកម្មវិធីជិះកង់ «បាទីក្រមា» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរ ក្នុងបំណងរក្សា ក៏ដូចជាបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍ជិះកង់នេះនឹងក្លាយជាគំរូមួយដ៏ល្អប្រសើរ ដើម្បីជាការចាប់ផ្តើមនៃការក្រោកឈរឡើងវិញប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកក្នុងវិបត្តិជំងឺកូវីដ១៩ នេះផងដែរ។

ឯកឧត្តម ប៉ាក់ សុខុម បានលើកឡើងថា ការរៀបចំកម្មវិធីជិះកង់នៅក្នុងខេត្តសៀមរាបនេះមិនមែនជារឿងចៃដន្យទេ ខណៈដែលខេត្តនេះត្រូវបានចាត់ទុកជាទីក្រុងវប្បធម៌នៃប្រទេសអាស៊ានសម្រាប់ឆ្នាំ២០២១-២០២២។ ឯកឧត្តមក៏បានកោតសរសើរចំពោះកម្មវិធីនេះថា បានបង្ហាញពីអតីតកាលរបស់ប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញភាពប្រហាក់ប្រហែលគ្នានៃផ្នែកវប្បធម៌ និងអារ្យធម៌រវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង