Cct850x100 1
1800px x h300px kh

ពលរដ្ឋខ្មែរ«ជិត៥ម៉ឺននាក់»ត្រឡប់ចូលមកស្រុកវិញ ខណៈថៃកំពុងផ្ទុះកូវីដខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
ហួរ ឆេងស៊ីម
/


រូបភាពឯកសារ៖ ពលករខ្មែរដែលបញ្ជូនមកកម្ពុជាវិញ។ 

ភ្នំពេញ៖ ពលរដ្ឋខ្មែរសរុបចំនួន ៤៦,៩៣១នាក់ ដែលបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកប៉ោយប៉ែត , ច្រកអូរស្មាច់, ច្រកភ្នំដី , ច្រកដូង , ច្រកចាំយាម , ច្រកព្រំ និង ច្រកជាំ ហើយភាគច្រើនជាពលករខ្មែរមកពីប្រទេសថៃ ក្នុងរយៈពេល ០៦ខែចុងក្រោយនេះ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ ភាគច្រើនបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩នៅប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមក។

ដោយឡែក នាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានបន្ថែមថា «ចំពោះករណីលួចឆ្លងដែនខុសច្បាប់ពីសំណាក់ជនបរទេស រយៈពេល ០៦ខែ ដើមឆ្នាំ២០២១នេះ យើងបានបង្ក្រាបសរុបចំនួន ៤៥៣នាក់ ក្នុងនោះមានស្រី១២៣នាក់ ដែលត្រូវធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា»។

Khcct banner

អត្ថបទទាក់ទង