Yearendyearend1140x150
Img 0571

លោកស៊ី ជីងភីង៖ចិនមិនទទួលយកពាក្យប្រៀនប្រដៅបែប«ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»ឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស៊ី ជីងភីង មេដឹកនាំកំពូកនៃបក្សនិងរដ្ឋចិន។រូបភាព៖CCTV

ប៉េកាំង៖នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២១នេះ គឺជាខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។កម្មវិធីអបអរសាទរខួបបក្សបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក​នៅរដ្ឋធានីទីក្រុងប៉េកាំងប្រទេសចិនដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកោះករពីសមាជិក​មាជិកា​បក្ស។

ថ្លែងក្នុងការអញ្ជើញចូលរួមមហាសន្និបាតអបអរខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ លោកស៊ី ជីងភីង មេដឹកនាំកំពូកនៃបក្សនិងរដ្ឋចិន បានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិន និងប្រជាជនចិនចូលចិត្តសិក្សារៀនសូត្រពីសមិទ្ធផលដ៏មានអត្ថប្រយោជន៍ទាំងឡាយរបស់មនុស្សជាតិ ហើយក៏សាទរចំពោះសំណើដ៏មានប្រយោជន៍និងការរិះគន់ក្នុងបំណងល្អដែរ ក៏ប៉ុន្តែ ដាច់ខាតមិនទទួលយកពាក្យប្រៀនប្រដៅពីអ្នកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននោះឡើយ។

បើតាមលោក ស៊ី ជីងភីង របបសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិនជាមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ។ បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងបន្តឈានទៅមុខយ៉ាងអង់អាចក្លាហានតាមមាគ៌ាដែលខ្លួនបានជ្រើសរើស ក្តាប់ជាប់យ៉ាងមុតមាំនូវជោគវាសនានៃវឌ្ឍនភាពជាតិក្នុងដៃរបស់ខ្លួន។ 

លោកស៊ី ជីងភីង បានសង្កត់ធ្ងន់ថា លទ្ធិម៉ាក្សនិយមជាទស្សនៈណែនាំមូលដ្ឋាននៃការកសាងបក្សកុម្មុយនិស្តចិននិងការកសាងសាធារណរដ្ឋប្រជាមានិតចិន យើងនឹងបន្តជំរុញឱ្យលទ្ធិម៉ាក្សនិយមកាន់តែសមស្របនឹងលក្ខ័ខ័ណ្ឌរបស់ចិននិងធ្វើទំនើបកម្មលទ្ធិម៉ាក្សនិយមតាមបែបចិននិងដើរទាន់យុគសម័យថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង