Cct850x100 1
1800px x h300px kh

ពលករខ្មែរត្រឡប់ពីថៃ ២២នាក់ទៀតនៅខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី លើពលករជនជាតិខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន ២២នាក់បន្ថែមទៀត ជាតួលេខក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៨នាក់នៅខេត្តបាត់ដំបង ក្នុងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខណៈមានករណីជាសះស្បើយចំនួន ៣២នាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដថ្មីនៅខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ចំនួនទាំង ៤៨នាក់ ក្នុងនោះជាករណីឆ្លងលើពលករខ្មែរមកពីថៃចំនួន ២២ករណី និងឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ២៦ករណីទៀតផងដែរ។

សូមបញ្ជាក់ថា គិតមកពេលនេះ នៅក្នុងខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដសរុបចំនួន ៨៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ៥៤៩នាក់ , ករណីស្លាប់សរុបចំនួន ០៦នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកនានាក្នុងខេត្តបាត់ដំបង ចំនួន ៣៣៤នាក់៕ 


Khcct banner

អត្ថបទទាក់ទង