Cct850x100 1
1800px x h300px kh

នៅខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដថ្មី ៩៣នាក់និងជាសះស្បើយ ២៥នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង​ រកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៣នាក់ទៀត តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល និងជាសះស្បើយចំនួន ២៥នាក់បន្ថែមទៀត ក្នុងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតីដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២,២៩០នាក់ ករណីជាសះស្បើយចំនួន ១,៣៥៤នាក់ ហើយករណីកំពុងសម្រាកព្យាបាលចំនួន ៩១១នាក់ និងករណីស្លាប់ចំនួន ២៤នាក់៕


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង