Cct850x100 1
1800px x h300px kh

រកឃើញករណីវិជ្ជមានកូវីដថ្មីនៅខេត្តត្បូងឃ្មុំ៤៤នាក់ទៀតខណៈ០៨នាក់ជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដថ្មី ចំនួន ៤៤នាក់បន្ថែមទៀត ដែលក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ ត្រូវបានតេស្តតាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) ក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខណៈមានអ្នកជាសះស្បើយថ្មី ចំនួន ០៨នាក់បន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៨៣២ និង០៩៧ ៩៧៥ ៥៨៩៨។

ដោយឡែកសម្រាប់អ្នកដែលបានជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅធ្វើចត្តាឡីស័ក និងតាមដានសុខភាពបន្តទៀត នៅតាមផ្ទះតាមក្រុមគ្រួសាររៀងៗខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ «ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍៕ 



ពាក្យទាក់ទង: កូវីដ ត្បូងឃ្មុំ
Khcct banner

អត្ថបទទាក់ទង