Cct850x100 1
1800px x h300px kh

ករណីស្លាប់ដោយសារជំងឺកូវីដនៅខេត្តក្រចេះលើស្រ្តីម្នាក់អាយុ ៧៥ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសពីស្រ្តីជនជាតិខ្មែរម្នាក់អាយុ ៧៥ឆ្នាំ រស់នៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៧៥ឆ្នាំខាងលើ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូទី១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ស្រួចស្រាវ ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ធ្ងន់ធ្ងរស្រួចស្រាវបណ្តាលមកពីវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តក្រចេះ ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕ 



Khcct banner

អត្ថបទទាក់ទង