Yearendyearend1140x150

នាយ«ប៉ុស្ដិ៍នគរបាលរដ្ឋបាល សំឡី»ម្នាក់នៅខេត្តស្វាយរៀងវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡី ស្ថិតនៅឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

(ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ម៉ា សាភួន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡី ស្ថិតនៅឃុំសំឡី ស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរខេត្តស្វាយរៀង សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ក្នុងរយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។

គួររំឭកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេច ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង