Yearendyearend1140x150

លោកវេជ្ជបណ្ឌិតចិន៖វ៉ាក់សាំងចិនមានប្រសិទ្ធភាពប្រឆាំងកូវីដ-១៩បំប្លែងខ្លួនថ្មី«Delta»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលផលិតដោយប្រទេសចិន អាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មី«Delta»។នេះបើយោងតាមលោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន។

លោកវេជ្ជបណ្ឌិត ចុង ណានសាន បានគូសបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Deltaនេះ មានកម្រិតមេរោគខ្ពស់ ហើយឧស្ម័នជាតិពុល និងមានកំរិតឆ្លងខ្លាំងណាស់។ បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីDeltaនោះ ដូច្នេះហើយទាំងអនីតិជន និងទាំងមនុស្សវ័យចំណាស់ គួរតែប្រញាប់ប្រញាល់ទៅទទួលការចាក់វ៉ាក់សាំងការពារ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CCTV លោកវេជ្ជបណ្ឌិត ចុង ណានសាន បានថ្លែងថា កូវីដបំប្លែងខ្លួនថ្មី Delta ភាគច្រើនឆ្លងទៅមនុស្សចាស់ និងមានក្មេងតូចៗ ផងដែរ ដូច្នេះអាទិភាពនៃការចាក់វ៉ាក់សាំងនោះ គួរតែត្រូវបានផ្តល់ឱ្យទៅក្រុមមនុស្សទាំងពីរនោះ។

លោកវេជ្ជបណ្ឌិត បន្តថា វ៉ាក់សាំងចិន វាមានប្រសិទ្ធិភាពការពារជាក់លាក់ លើវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីDelta យោងទៅតាមទិន្នន័យ នៃការពិសោធន៍ចំពោះវីរុសកូវីដ១៩បំប្លែងថ្មីDelta នៅទីក្រុងក្វាងចូវប្រទេសចិន គេបានរកឃើញថា រវាងអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ និងអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ លទ្ធផលប្រសិទ្ធិភាពរបស់វ៉ាក់សាំង អាចការពារលើសពី៦០% ចំពោះការឆ្លង និង ជិត៨០% ការពារកុំអោយឈឺធ្ងន់ធ្ងរ។

គួររំឭកផងដែរថា លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង