Cct850x100 1
1800px x h300px kh

បុគ្គលិកម្នាក់នៅ«មណ្ឌលសុខភាពព្រៃគគីរ»ខេត្តស្វាយរៀងវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

អ្នកដែលពាក់ព័ន្ធនឹងឈ្មោះ កែវ ពេជ្ររដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពព្រៃគគីរ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក៏ដូចជាអ្នកធ្លាប់ទៅ មណ្ឌលសុខភាពព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា គិតចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ និងវត្តព្រៃគគីរដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ព្រោះទីតាំងខាងលើនោះមានអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅ។

(ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់កម្មករ-កម្មការិនី ជាពិសេសអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ជាបុគ្គលិកមណ្ឌលសុខភាពព្រៃគគីរ ឈ្មោះ កែវ ពេជ្ររដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ជាមួយករណីនេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅក្នុង«មណ្ឌលសុខភាពព្រៃគគីរ» ឃុំព្រៃគគីរ ស្រុកចន្ទ្រា គិតចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ និងធ្លាប់បានទៅ «វត្តព្រៃគគីរដួច» ហៅ ព្រៃគគីរ ស្ថិតនៅក្នុង ភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

ជាមួយនឹងករណីនេះ អាជ្ញាធរខេត្តស្វាយរៀង សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ក្នុងរយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេច ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

វត្តព្រៃគគីរដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ព្រោះទីតាំងខាងលើនោះមានអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅ។

(ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)


ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Khcct banner

អត្ថបទទាក់ទង