Yearendyearend1140x150

ទូតចិន៖"កម្ពុជា-ចិន ជាបងប្អូនល្អប្រៀបដូចដៃ និង ជើង"

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
រាប់ពីឆ្វេង គឺលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក Wang Wentian មានប្រសាសន៍ថា កម្ពុជា និងចិន ជាបងប្អូនល្អដែលប្រៀបដូចជា ដៃ និងជើង។ ការលើកឡើងរបស់លោក Wang Wentian ដូច្នេះ ធ្វើឡើងក្នុងពេលលោកអញ្ជើញគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិ Jack Ma និងមូលនិធិAlibaba ជូនដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៨ មីនានេះ។

បើតាមលោក Wang Wentian ចិន និងកម្ពុជា ជាសហគមន៍ជោគវាសនាដែលរួមសុខរួមទុក្ខជាមួយគ្នា ដូចជាបងប្អូនល្អដែលប្រៀបដូចជា ដៃ និងជើង។ លោកបន្តថា ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុស (COVID-19) ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិ Jack Ma និងមូលនិធិAlibabaជាបន្ទាន់ ក្នុងការផ្តល់នូវសារធាតុតេស្តរកជម្ងឺវីរុសមួយចំនួនជូនដល់ភាគីកម្ពុជា។ ភាគីចិនសង្ឃឹមថា វាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីមួយនេះ។

ជាឆ្លើយតបចំពោះជំនួយដែលផ្តល់ដោយមិត្តចិន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិនក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតរមួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុស COVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំង នឹងជម្ងឺវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង