Cc time
Cct850x100 1
Itt 0  web banner

វ៉ាក់សាំងកូវីដ១លានដូសទៀតនឹងមកដល់កម្ពុជាស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ (Sinovac) របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះហើយ។

វ៉ាក់សាំងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់។

គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងបានចំនួន ជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១០លាននាក់ ជាគោលដៅនៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៧១៥,៧៥១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន ៣៧.១៦ភាគរយ៕

Khcct banner

អត្ថបទទាក់ទង