Cct850x100 1
1800px x h300px kh

រកឃើញអ្នកវិជ្ជមានកូវីដ-១៩នៅខេត្តស្ទឹងត្រែងចំនួន ៣០នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣០នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គិតត្រឹមម៉ោង០៩ និង៣០នាទីយប់ ក្នុងនោះមាននៅស្រុក​ថា​ឡាបរ​វ៉ា​ត់ ០១នាក់ , ករណីមកពីខេត្តព្រៃវែង ០១នាក់និង ២៨នាក់ផ្សេងទៀត នៅក្រុងស្ទឹងត្រែង។ 

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទំនាក់ទំនងមកក្រុមការងារជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩ បានទាន់ពេលវេលា និង សូមចូលរួមអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ ” ឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។ 


 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង