Yearendyearend1140x150

វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញថាតែ«១៤វិនាទី»កូវីដអាចចម្លងទៅអ្នកប៉ះពាល់ជាច្រើននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ វីដេអូក្នុងកាមេរ៉ាសុវត្ថិភាពដែលថតបានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ ដែលឆ្លងតៗគ្នា នៅក្នុងទីក្រុងក្វាងចូវប្រទេសចិន ត្រូវបានអាជ្ញាធរបង្ហាញជាសាធារណៈ ការឆ្លងកូវីដ១៩ពីម្នាក់ទៅម្នាក់គឺលឿនជាទីបំផុត ត្រឹមតែ១៤វិនាទីប៉ុណ្ណោះ។

យោងតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា កាលពីថ្ងៃទី១៩ខែឧសភា អ្នកដែលឆ្លងជំងឺកូវីដ១៩ទី១ គឺមនុស្សដែលមានត្រកូលគ័រ(Guo)និង អ្នកដែលឆ្លងជំងឺកូវីដ១៩ទី២ដែលជាមនុស្សមានត្រកូល សុង(Song)ដែលបានប៉ះពាល់ផ្ទាល់ជាមួយគ្នាដែលពេលវេលាពួកគេស្ថិតក្នុងបន្ទប់ទឹកជាមួយគ្នាប្រហែល ៩០ វិនាទីប៉ុណ្ណោះ។

យោងតាមសកម្មភាពរបស់លោកសុង នៅថ្ងៃទី ២១ ខែឧសភា គាត់បានប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានត្រកូលហួង(Huang) នៅឯសណ្ឋាគារមួយកន្លែង។ កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា Huang បានឈរនៅក្បែរសុង ហើយពួកគេទាំងពីរបានសន្ទនាគ្នាប្រហែលជា ១ នាទី ៤០ វិនាទី ទើប Huangបានចាកចេញទៅ។នៅថ្ងៃទី ៣១ ខែឧសភា ហួងត្រូវបានបញ្ជាក់ថា ឆ្លងជំងឺកូវីដ១៩ ដែលគាត់គឺជាមនុស្សឆ្លងជំងឺនេះទី ៣ ។

ក្នុងអំឡុងពេលតាមដាននៃដំណើររបស់ពួកគេ បានរកឃើញថា អ្នកដែលឆ្លងជំងឺកូវីដ១៩ទី៤ គឺមានត្រកូល លូ(LU)។ នៅថ្ងៃទី២៥ខែឧសភា លូ និង ហួង បានទៅហូបអាហារ នៅក្នុងភោជនីយដ្ធានមួយកន្លែងក្នុងពេលតែមួយ ហើយពួកគេបានចូលក្នុងបន្ទប់ទឹក ដោយមានពេលវេលាត្រឹមតែ១៤វិនាទីប៉ុណ្ណោះ ហើយអ្នកទាំងពីរមិនបានដើរប៉ះគ្នានោះទេ។ពេលហួងដើរចេញពីបន្ទប់ទឹកភ្លាមមិនបានពាក់ម៉ាសនោះទេ លុះដើរចេញពីបន្ទប់ទឹកបានប៉ុន្មានម៉ែត្រទើបយកម៉ាសមកពាក់។

ប៉ូលីសបានបញ្ជាក់ថា ពួកគេទាំងពីរស្ថិតក្នុងកន្លែងតែមួយត្រឹមរយៈពេលត្រឹម១៤ វិនាទី ហើយត្រូវបានឆ្លងជំងឺកូវីដ១៩ ដែលជាករណីឆ្លងតគ្នា មានរយៈពេលខ្លីបំផុតក្នុងរលកនៃការរាតត្បាតជំងឺកូវីដ១៩លើកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង