Cct850x100 1
1800px x h300px kh

ការស្រាវជ្រាវថ្មី៖ក្រោយការចាក់វ៉ាក់សាំងទី៣រួចអង្គទីគ័រការពារអាចបង្កើនឡើង២០ដង

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ លោក អ៊ីន វួយ តុង(Yin Wei dong)ប្រធានក្រុមហ៊ុន Sinovac បានបង្ហាញថា៖ លទ្ធផលនៃការសិក្សាដំណាក់កាលសាកល្បងទី២របស់ក្រុមហ៊ុន Sinovac កាលពីពេលថ្មីៗនេះបានបង្ហាញថា ៖ អ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងចំនួន២ដងរួច នៅរយៈពេលពី៣ទៅ ៦ ខែ បានចាក់វ៉ាក់សាំងដូសទី៣(ចាក់វ៉ាក់សាំងលើកទី៣) ហើយអង្គទីគ័រការពារជំងឺកូវីដ១៩នៅក្នុងខ្លួនបានកើនឡើងយ៉ាងលឿន ដោយក្នុងរយៈពេលមួយសប្តាហ៍បានកើនឡើងជាង១០ដង និងកន្លះខែក្រោយមកកើនឡើងជាង២០ដង។

តើបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២រួច នៅកន្លះឆ្នាំក្រោយចាំបាច់ត្រូវចាក់វ៉ាក់សាំងលើកទី៣រឺយ៉ាងណា?

ចំពោះសំណួរនេះ លោកអ៊ីន វួយ តុងបានឆ្លើយថា បច្ចុប្បន្ននេះ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩របស់ចិនចំនួនពីរដងរួច នៅក្នុងខ្លួនរបស់យើងគឺបង្កើតបានអង្គចងចាំនៃភាពស៊ាំ។ លោកបន្តថា៖ ពួកយើងត្រូវតែសង្កេតមើលនៅក្នុងដំណើរការស្រាវជ្រាវជាក់ស្តែង ថាតើការចាក់វ៉ាក់សាំងចំនួនពីរដងរួចវាមានរយៈពេលប៉ុន្មានសម្រាប់ការការពារ។បើនិយាយពីប្រទេសចិនវិញ ការបញ្ចប់នៃការទទួលវ៉ាក់សាំងកូវីដ១៩ចំនួនពីរដង ពិតជាកិច្ចការដ៏សំខាន់បំផុតសម្រាប់សាធារណជន។

បើតាមលោក អ៊ីន វួយ តុង ចំពោះបញ្ហាដែលថាបន្ទាប់ពីចាក់វ៉ាក់សាំងចំនួន២ដងរួចបង្កើតអង្គចងចាំភាពស៊ាំនៅក្នុងខ្លួនរួច តើត្រូវការ ការចាក់វ៉ាក់សាំងលើកទីបីដែររឺយ៉ាងណានោះ សូមផ្តល់ពេលវេលាមួយរយៈ ដើម្បីឱ្យអ្នកស្រាវជ្រាវធ្វើតេស្តលម្អិតនៅក្នុងរយៈពេលកន្លះឆ្នាំ រឺក៏មួយឆ្នាំ។បន្ទាប់មកនឹងធ្វើការផ្តល់យោបល់ទៅកាន់ថ្នាក់ដឹកនាំប្រទេសចិន ថាតើយើងគួរចាក់វ៉ាក់សាំងកូវីដ១៩លើកទី៣នៅពេលណាមួយ?


Khcct banner

អត្ថបទទាក់ទង