Yearendyearend1140x150

ជនជាតិវៀតណាមមួយចំនួនសុខចិត្តទៅស្រុកវិញ ក្រោយរុះរើផ្ទះបណ្តែតទឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ជនជាតិវៀតណាមមួយចំនួនរស់នៅលើផ្ទះបណ្តែតទឹកនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានរុះរើផ្ទះទឹក និងដឹកបែត្រីត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។ការរុះរើទៅស្រុកវិញនេះ គឺបន្ទាប់ពីសាលារាជធានីភ្នំពេញ បានបញ្ជាឱ្យពលរដ្ឋរស់នៅមិនត្រឹមត្រូវតាមទន្លេក្នុងភូមិសាស្ត្រារាជធានីភ្នំពេញត្រូវរុះរើចេញ ដើម្បីបរិស្ថាន។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ ពលរដ្ឋវៀតណាមមួយចំនួនរស់នៅក្នុងខណ្ឌព្រែកព្នៅ បានថ្លែងថា បងប្អូនសាច់ញាតិ និង អ្នកជិតខាងខ្លួនខ្លះ សម្រេចចិត្តដឹកបែត្រីត្រឡប់វិញទៅកាន់ប្រទេសវៀតណាមវិញ។ការសម្រេចនេះ ដោយសារតែពួកគេគ្មានកន្លែងបន្តស្នាក់នៅ ខណៈអាជ្ញាធររាជធានីភ្នំពេញចុះរុះរើ និង បណ្តេញពីកន្លែងមួយទៅកន្លែងមួយទៀត។

ប្រភពដដែលបន្តថា ជនជាតិវៀតណាមទាំងនោះធ្វើដំណើរដឹកបែត្រីរបស់ខ្លួនដោយចំណាយរយៈពេលប្រមាណ ២ទៅ៣ថ្ងៃទើបទៅដល់ព្រំដែនវៀតណាម។តែពេលទៅដល់ព្រំដែនប៉ូលីសការពារព្រំដែនវៀតណាមរារាំងមិនអនុញ្ញាតឱ្យជនជាតិវៀតណាមចូលទឹកដីរបស់ខ្លួននោះទេ ដោយពន្យល់ថា ដើម្បីការពារការរីករាលដាលជំងឺកូវីដ។

ចំណែកពលរដ្ឋវៀតណាមដែលបន្តរស់នៅក្នុងប្រទេសកម្ពុជាវិញ បច្ចុប្បន្នេះស្ថានទូតវៀតណាម និងសមាគមន៍ផ្សេងៗទៀត បានបន្តជួយគាំទ្រឧបត្ថម្ភជាសម្ភារបរិក្ខាដូចជា អង្ករ ថវិកាមួយចំនួន ដើម្បីជួយសម្រួលការលំបាកពេលរុះរើផ្ទះបណ្តែតទឹកទៅតាំងថ្មី។នេះបើយោងតាមប្រភពពីជនជាតិវៀតណាម។

គួរបញ្ជក់ថា សាលារាជធានីភ្នំពេញកាលពីថ្ងៃទី ៣ មិថុនា បានប្រកាសទុកពេល១សប្តាហ៍ពេញ ដើម្បីឱ្យប្រជាពលរដ្ឋរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការធ្វើបែបនេះ គឺដើម្បីថែរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ។ បច្ចុប្បន្នផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណជាង១៧០០ទីតាំង បានរើចេញពីផ្ទៃទឹក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង